khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា បានអញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាកជីវភាពចំនួន១០គ្រួសារ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃច័ន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមអមដំណើរដោយលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក និងមន្ត្រីមួយចំនួននៅសាលាស្រុក និងលោក ងិន សូទ្ធី មេឃុំស្វាយចេក អញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាកជីវភាពចំនួន១០គ្រួសារ នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឯកឧត្ដម និងក្រុមការងារខាងលើបានបន្តចុះពិនិត្យបងប្អូនអាជ្ញាធរមូលដ្ឋាន និងកងកំលាំងអធិការនគរបាលស្រុកធ្វើការសាងសង់ផ្ទះជូនដល់ប្រជាពលរដ្ឋឈ្មោះ មឿង សុខា អាយុ៥៦ ជាស្រ្តីមេមាយ មានកូនក្នុងបន្ទុក២នាក់ ស្ថិតនៅភូមិ បឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក